ជម្រើសមិនលោភលន់
May 6, 2022•131 words
មិនមែនអ្នកធ្វើអាជីវកម្មទាំងអស់សុទ្ធតែប្រាថ្នា
ចង់ខ្លាយជាមហាសេដ្ឋីឯណា។ វាក៏មិនមែនការ
កំណត់របស់ច្បាប់ដែរ ដែលដាក់កំហិតថាអ្នកធ្វើ
ពាណិជ្ជកម្មឬអាជីវកម្មម្នាក់ៗត្រូវតែប្រឹងមិនថា
ប្រើវិធីសាស្រ្តបែបណា ធ្វើម៉េចឱ្យរកប្រាក់ចំណេញ
ឱ្យកាន់តែច្រើនតាមតែអាចធ្វើបានដើម្បីធ្វើយ៉ាង
ណាឱ្យខ្លួនក្លាយជាមហាសេដ្ឋីនោះទេ។
ជាក្តីសង្ឃឹម សង្គមយើងនៅមានក្រុមអាជីវករ
ដែលគួឱ្យស្ញប់ស្ញែង ដែលពួកគាត់មានបេះដូង
និងផ្នត់គំនិតជួញជំនួញបែបសង្គម ដោយមិន
ផ្អែកទៅលើតែប្រាក់ចំណេញមួយមុខ ប៉ុន្តែមាន
ចិត្តចង់បង្កើតជាផលវិជ្ជមាន និងជួយកែប្រែ
ជីវភាពកសិករនិងប្រជាពលរដ្ឋក្រីក្រឱ្យប្រសើរ
ឡើងដើម្បីងើបផុតពីភាពក្រីក្រ។ តាមរយៈទឹក
ចិត្តនេះ ពួកគាត់សុខចិត្តជ្រើសរើសយក
ជម្រើសមិនលោភលន់។
បានន័យថាគាត់សុខចិត្តចំណេញតិច បើធៀប
ទៅនិងលទ្ធិភាពពិតជាក់ស្តែងដែលគាត់អាច
ចំណេញបាន។ ឧទាហរណ៍អ្នកលក់ផលិតផល
កសិកម្មបោះដុំ បើលក់តាមគេតាមឯង គាត់
ត្រូវលក់ក្នុងតម្លៃ 10,000៛ ដោយយកចំណេញ
3,000៛ ប៉ុន្តែគាត់សុខចិត្តលក់ត្រឹមតម្លៃ
8,000៛ ដោយយកចំណេញតែ 2,000៛។ ដូច្នេះ
គាត់ចំណេញទាបជាងអ្នកបោះដុះដ៏ទៃ 1,000៛។
នេះជាការសម្រេចចិត្តមួយដែលស្តាប់ទៅហាក់
សាមញ្ញមិនគួពិបាកធ្វើឡើយ។ ប៉ុន្តែជាក់ស្តែង
វាពិតពិបាកនិងធ្វើចិត្តបាន ត្បិតពេលមនុស្ស
ប្រទះលុយ សភាពចិត្តជាលោភៈនឹងបញ្ចេញ
អនុភាពខ្លាំងខ្លារបស់ខ្លួន។ គាត់សម្រេចចិត្
តលក់ដូចនេះដោយសារគាត់មើលឃើញថាវា
មានសារៈប្រយោជន៍(មិនមែនជាលុយ) ២
សម្រាប់អាជីវកម្មរបស់គាត់ផ្ទាល់ក៏ដូចជា
អតិថិជន។
គាត់យល់ឃើញថាត្បិតតែគាត់ចំណេញទាបជាគេ
ក៏ប៉ុន្តែអ្វីដែលល្អគឺ (១) គាត់មិនចាំបាច់ឈឺ
ក្បាល់ខ្វល់ខ្វាយរឿងភ្ញៀវជំពាក់លុយ ពិបាកដើរ
ទារលុយឬបង្វិលដើមទុនមិនទាន់ដោយសារ
អតិថិជនរបស់គាត់ត្រូវបានតម្រូវឱ្យបង់លុយ
គ្រប់ចំនួនដល់ដៃភ្លាមៗពេលទិញផលិតផល
កសិកម្មដោយមិនអនុញ្ញាតឱ្យជំពាក់ និង(២)
គាត់គិតថាសុខចិត្តយកចំណេញទាបបន្តិចដើម្
ឱ្យដេប៉ូទិញយកទៅលក់ត អាចលក់ក្នុងតម្លៃទាប
ល្អទៅកាន់កសិករអ្នកប្រើប្រាស់ផ្ទាល់។ គាត់គិត
ថានេះជាវិធីមួយដែលគាត់អាចចូលរួមចំនែក
ជួយដល់ប្រជាកសិករ។ គ្រាន់តែថារឿងនេះអាច
កើតមានទៅបានក៏ទាល់តែអ្នកទិញទៅលក់ត
មានផ្នត់គំនិតនិងរបៀបរបបរកស៊ីស្រដៀងនិង
ដូចពួកគាត់។ មូលហេតុអ្វីគាត់មានគំនិតនេះ
ដុះចេញពីក្នុងខ្លួន?
ពូម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំសហគមន៍កសិកម្ម
មានប្រសាសន៍ប្រាប់ខ្ញុំថា គាត់ធ្លាប់ក្រ រៀនមិន
ចប់បឋមសិក្សាផង តែគាត់បានប្រឹងប្រែងអាច
មានបានមកដូចសព្វថ្ងៃនេះគឺគាត់មានអារម្មណ៍ថា
គ្រប់គ្រាន់ហើយ ព្រោះពីអតីតកាល គាត់មិនទាំង
ដែលធ្លាប់មានបំណងប្រាថ្នាអ្វីផង។ គាត់មិនទាំង
ស្គាល់ថាបំណងប្រាថ្នាគោលដៅហ្នឹងជាអ្វិផង។ គាត់
បន្តថា គាត់មិនមែនជាឧកញ្ញឬមហាសេដ្ឋីអ្វីនោះ
ទេសព្វថ្ងៃនេះ ហើយក៏គាត់គិតថាមិនត្រូវការប្រឹង
ឱ្យក្លាយខ្លួនទៅជាអ៊ីចឹងដែរ។ គាត់មានលុយចាយ
គ្រប់គ្រាន់(មិនខ្ជះខ្ជាយ ឬសម្ភារៈនិយម) មានផ្
ល្មមសមរម្យសម្រាប់ស្នាក់នៅ មានបាយហូបនិង
មានមធ្យោបាយធ្វើដំណើរទាំងម៉ូតូ និងឡាន
សមរម្យ។ តែប៉ុណ្ណេះ គាត់ស្ងប់ចិត្តហើយ។ អ្វីផ្សេង
ដែលច្រើន អ្វីដែលល្អប្រណិតជាងនេះ គាត់រាប់
ចាត់ចូលជាអំណោយជីវិត ដែលមិនមែនជាអ្វី
ដែលរស់នៅអត់មិនបាន។
ដូច្នេះអ្វីដែលគាត់ខិតគិតខំធ្វើសព្វថ្ងៃនិងបន្តទៅ
មុខទៀតគឺថា តើត្រូវធ្វើយ៉ាងណាដើម្បីបន្សល់ទុក
ជាស្នាដៃនិងស្លាកស្នាមដានវិជ្ជមានឱ្យបានច្រើន
សម្រាប់អ្នកជំនាន់ក្រោយក្នុងសង្គមជាតិ។
បញ្ជាក់៖ នេះមិនមែនជាឯកសារស្រាវជ្រាវផ្លូវការ!
កំណត់ហេតុ! សំណេរអង្កេត! ពិចារណាមុនជឿ!
ស្រាវជ្រាវបន្ថែមមុនយកទៅប្រើ!