ជម្រើសមិនលោភលន់
តើអ្នកធ្វើអាជីវកម្មម្នាក់ៗសុទ្ធតែត្រូវមានមហិចតា ធំ ចង់បានមិនចេះគ្រប់គ្រាន់ មិនចេះហើយ ទើប រកស៊ីបានជោគជ័យឬយ៉ាងណា? តើមហិចតាឬការ ចង់បានរបស់អាជីវករទាំងអស់សុទ្ធតែដូចគ្នាឬក៏ យ៉ាងណា? ឧទាហរណ៍ថាតើពួកគាត់សុទ្ធតែចង់រស់ នៅក្លាយខ្លួនជាមហាសេដ្ឋី ចង់មានទ្រព្យសម្បត្តិរាប់ មិនអស់ មានលុយកាក់ពេញដៃ រស់នៅក្នុងវិមានធំ ស្កឹមស្កៃ ពោរពេញទៅដោយសម្ភារៈទំនើបៗ និង មធ្យោបាយធ្វើដំណើរថ្លៃៗដូច្នេះឬ? តើមហិចតាបែប នេះឬ ដែលកំណត់ថាបុគ្គលណាម្នាក់ជាអាជីវករពោរ ពេញទៅដោយសក្តានុពលខ្លាំងក្លា? តើអាជីវករអាច នូវតែធ្វើអាជីវកម្មបានដែរឬទេ បើគាត់ជ្...
Read post
ប្រឹងប៉ុណ្ណឹងដែរ ក្រនៅតែតាមទាន់​​
ពេលចូលធ្វើការក្នុងសហគមន៍កសិកម្មដំបូង មានលោកពូម្នាក់ដែលត្រូវបានអ្នកផងទទួល ដឹងថាជាអ្នកធ្វើការច្បាស់លាស់ ឧស្សាហ៍ ព្យាយាម និងខិតខំប្រឹងប្រែង។ មានពេល មួយគាត់បានលាន់មាត់និយាយថា "មិនដឹង ជាយ៉ាងម៉េចប្រឹងប៉ុណ្ណឹងដែរ ប៉ុន្តែក្រនៅតែ តាមទាន់"។ ពូ គាត់ធ្វើការងារច្រើនមុខ។ គាត់ធ្វើជាទាហ៊ានវិស្វកម្មផង គាត់ធ្វើស្រែផង ហើយឆ្លៀតធ្វើការងារ ជាហិរញ្ញិកក្នុងសហគមន៍ កសិកម្មទៀត ប៉ុន្តែគាត់ហាក់នៅតែហត់នឿយ គ្មានពេលសម្រាក។ បន្ទាប់ពីបានសង្កេតមើលហើយវិភាគប្រៀប ធៀបគាត់ទៅនិងសមាជិកសហគមន៍កសិកម្ម ផ្សេងទៀតដែលធ្លាប់មានជីវិភាពក្រីក្រល...
Read post
ទឹកស្រះជីវិត
នៅរដូវប្រាំង ស្រះទឹកក្នុងសហគមន៍កសិកម្ម គឺជាប្រភពនៃជីវិតរបស់ប្រជាកសិករ។ សម្រាប់សហគមន៍កសិកម្មដែលជួបបញ្ហាខ្វះ ខាតទឹកនៅរដូវរាំងភ្លៀង កសិករពឹងផ្អែក ទាំងស្រុងទៅលើប្រភពទឹកស្រះដោយសារ៖ (1)សហគមន៍ពុំទាន់មានប្រព័ន្ធធារាសាស្រ្ត គ្រប់គ្រាន់សម្រាប់នាំយកទឹកពីស្ទឹងឬទន្លេ ចូលមកដល់ទីតាំងរបស់គាត់, (2)ស្ថានីយ៍ បូមទឹកនិងប្រព័ន្ធប្រឡាយទឹកដែលបានកសាង ត្រូវការចំណាយច្រើនដើម្បីស្តារឡើងវិញនិង ជួសជុលជាប្រចាំឆ្នាំ, (3)ប្រភពទឹកក្រោម ដី(ទឹកអណ្តូង)វិញគឺមិនអាចប្រើប្រាស់សម្រាប់ ធ្វើកសិកម្មឬបរិភោគបាន ព្រោះមានជាតិ កំបោរខ្ពស់, (4...
Read post