ថ្ងៃស្អែកអ្នកស្លាប់ Tomorrow You Will Die

បើសិនជាអ្នកទើបដឹងខ្លួនឥលូវហ្នឹងបន្ទាប់ពីបានអានអត្ថបទនេះហើយ ថាអ្នកនឹងស្លាប់ថ្ងៃស្អែក តើអ្នកមានអារម្មណ៍បែបណា? តើអ្នកអាចប្រមូលស្មារតីខ្លួនឯងឈរឱ្យត្រង់ មិនស្រក់ទឹកភ្នែក និងមិនភ្លឹកនិយាយមិនចេញបានទេ? តើអ្នកគិតពីអ្វីមុនគេ? តើអ្នកអាចគិតឃើញទេថាអ្នកចង់ធ្វើអ្វីជាងគេនៅខណៈពេលហ្នឹង?

ថ្ងៃនេះបានទេទូរស័ព្ទទៅម្តាយ ហើយក៏ទទួលដំណឹងបានថាមានបងប្អូនធ្លាក់ខ្លួនឈឺខ្លាំង។ មើលស្ថានភាពឃើញតែការវិវឌ្ឍន៍ទៅមុខជាអវិជ្ជមាន។ មិនជាមានសង្ឍឹមច្រើនថាអាចធូរស្បើយបន្តរស់រៀនមានជីវិតយូរអង្វែងទៅមុខនោះទេ។ រឿងដែលពិបាកទទួលយកជាងគេគឺរឿងដែលយើងមិនបានត្រៀមចិត្ត។ កាន់តែពិបាកទៀតនោះគឺគ្រួសារគាត់ជាគ្រួសារវ័យក្មេងដែរ កំពុងពេញកម្លាំងកសាងគ្រួសារចង់មានចង់បាន។​

ពេលដែលខ្ញុំគិតពីសេចក្តីស្លាប់ អ្វីផ្សេងៗទៀតហាក់ដូចជាលែងសំខាន់៖ គោលដៅ, មហិច្ឆតា, ទ្រព្យសម្បត្តិ, អំណាច, កេរ្តិ៍ឈ្មោះ, សម្រស់រូបរាងកាយ,​ សេចក្តីស្រលាញ់, សេចក្តីស្អប់-ល-។

ប៉ុន្តែអ្វីមួយដែលធ្វើឱ្យខ្ញុំហាក់ភ័យទៅវិញនោះគឺថា តើខ្ញុំបានធ្វើអំពើល្អជាកុសលអ្វីខ្លះហើយមកដល់ត្រឹមថ្ងៃនេះ? គិតមើលទៅប្រមាណជា​ 2ឆ្នាំចុងក្រោយនេះខ្ញុំបានឃ្លាតឆ្ងាយពីទង្វើជាកុសល។​ ពិតរវល់ខ្លាំងមែនទែនជាប់គិតគូរខ្វល់ខ្វាយរឿងជីវិតក្នុងលោក រកលុយរកកាក់ ដាក់គោលដៅ សម្រេចគោលបំណង សម្រេចក្តីស្រមៃ ស្វែងរកបុព្វហេតុនៃជីវិត រកវិធីជួយអ្នកដទៃ ឬជួយភពផែនដី-ល-។​

តើអ្វីទៅជាទង្វើប្រកបដោយកុសល? តើមនុស្សយើងម្នាក់អាចរកឃើញសន្តិភាពជាមួយសេចក្តីស្លាប់ដោយរបៀបណា? ខ្ញុំគិតថាប្រហែលជាមានតែការត្រៀមចិត្តតែមុខមុខទេដែលអាចឱ្យយើងមានសន្តិភាពជាមួយវេលាចុងក្រោយរបស់យើងនៅលើភពផែនដីនេះ។ គ្រួសារខ្ញុំទម្លាប់រំលឹកគ្នាជារឿយៗថា ជីវិតយើងនេះគឺវាមិនទៀងទេ។ យើងអាចស្លាប់គ្រប់ពេល មិនថាម្តាយស្លាប់ កូនស្លាប់ ឬឪពុកស្លាប់ យើងទាំងអស់គ្នាសុទ្ធតែនឹងត្រូវស្លាប់នៅពេលណាមួយ។

How would you feel if you realized that you would die tomorrow after reading this article? Can you still stay composed, stand up straight, not shed tears, or not faint? What would you think of first? Could you still think of what you wanted to do most in that moment?

Today, I called my mother and got the news that one of my relatives got critically sick. The situation is worthening. There is very little hope that the patient will feel relieved and survive this. The hardest thing to accept is what we don't expect. What even more difficult is that they are young family. They were full of energy to establish their family. They were full of ambition. Yet they were not prepared for this sad news.

When I think of death, everything else seems insignificant: goals, ambitions, wealth, power, fame, physical beauty, love, hatred, and so on. But one thing that makes me worried is what good deeds have I done so far? For the last two years or so, I have been distracted from doing virtuous acts. I distanced myself from opportunities to do good deeds. I have been busy trying to make a living, accumulating wealth, setting goals, accomplishing them, pursuing my dreams, finding my life purpose, trying to help others or the planet, etc.

What is a virtuous act? How can any of us make peace with death? I think maybe the only way to acceptance of death is remind ourselves that death is inevitable and to realize that we could die at any given moment. In my family, we often reminds each other that living is uncertain. We could die at any time, whether the mother dies, the child dies, or the father dies, we will all die at some point.


You'll only receive email when they publish something new.

More from Panha Suon - សួន បញ្ញា
All posts