ទំនាក់ទំនងល្អជាមួយកង់ | Healthy Relationship with Cycling

#cycling #ជិះកង់

[English Below]

យកការជិះកង់ម្នាក់ឯងឆ្ងាយៗជាកីឡាដើម្បីរុករកផ្លូវថ្មីកន្លែងថ្មី និងធ្វើជាមធ្យោបាយរៀនសូត្រពីខ្លួនឯងដោយទៅឱ្យដល់ជម្រៅនៃចិត្ត កាយ​ និងវិញ្ញាណ។

ទំនាក់ទំនងរបស់ខ្លុំនិងកង់កន្លងមកមិនសូវល្អ។ ខ្ញុំបានដាក់គោលដៅធំមួយឱ្យខ្លួនឯង ហើយការជិះកង់ខ្ញុំសឹងគ្រប់វិនាទីគឺផ្តោតទៅលើ ធ្វើយ៉ាងណាឱ្យឈានទៅដល់គោលដៅនោះ។ ខ្ញុំធ្វើមិនបានល្អក្នុងការរក្សាខ្លួនឱ្យនៅក្នុងបច្ចុប្បន្ន។ ខ្ញុំមិនបានរីករាយជាមួយនិងបទពិសោធ និងអារម្មណ៍ដែលខ្ញុំទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួននៅខណៈនោះ មិនថាវាជាទេសភាព មិនថាជាសម្លេងចាបយំ មិនថាជាស្នាមញញឹមក្មេងៗតាមដងផ្លូវសើចដាក់ មិនជាសម្លេងក្មេងៗតាមដងផ្លូវស្រែក​ហៅ ឬជាជំនោរខ្យល់បក់ប៉ះរាងកាយ... ខ្ញុំគិតតែពីខំរុញច្រានខ្លួនឯងអោយប្រឹងហាត់ឱ្យហត់អស់ពីសមត្ថភាព រុញខ្លួនឯងឱ្យធ្វើលើសពីដែនកំណត់ ដើម្បីអាចបង្កើនសមត្ថភាពហាត់ឱ្យខ្លាំងឡើងៗ។​ ខ្ញុំអត់ដឹងថាតើខ្លួនឯងរីករាយសប្បាយជាមួយការជិះកង់ពិតប្រាកដត្រង់ណា?

មកដល់ត្រឹមថ្ងៃនេះ ខ្ញុំកំពុងតែស្វែងយល់ដើម្បីផ្លាស់ប្តូរទម្លាប់នៃការគិតទាំងអស់នេះដើម្បីកសាងទំនាក់ទំនងមួយដែលល្អហើយយូរអង្វែងជាមួយកង់។ ខ្ញុំកំពង់តែស្វែងយល់ថា តើខ្ញុំរីករាយសប្បាយជាមួយការជិះកង់ពិតប្រាកដត្រង់ចំនុចណា? តើអ្វីដែលការជិះកង់ផ្តល់ឱ្យខ្ញុំដែលខ្ញុំនឹងមានអារម្មណ៍ថាជីវិតខ្ញុំមិនពេញលេញបើមិនមានវា? តើខ្ញុំចង់រីករាយសប្បាយជាមួយកង់ដោយបែបណា?

ដើម្បីខ្ញុំអាចឆ្លើយនិងសំណួរទាំងនេះខ្ញុំគិតថាខ្ញុំអាចចាប់ផ្តើមផ្លាស់ប្តូរទំលាប់មួយចំនួន៖ (1) សាកចេញជិះកង់ដោយមិនមានផែនការហាត់ហ្មត់ចត់ច្បាស់លាស់ ជិះកង់ដើម្បីតែជិះកង់ព្រោះថាគោលដៅរបស់ខ្ញុំនៅពេលនេះមិនមែងបង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លាំងដើម្បីចូលប្រកួតនោះទេ។ (2) ស្តាប់អារម្មណ៍និងរៀងកាយរបស់ខ្លួនឯងខ្លះ។ វាមិនអ៊ីទេបើជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែគិតចង់ឈប់ជិះហើយបកត្រលប់មកផ្ទះវិញ បើទោះជាមុនចេញពីផ្ទះគិតថាជិះឆ្ងាយជាងហ្នឹង។ សំខាន់គឺខ្ញុំបានភ្ញាក់ពីដំណេកទាំងព្រឹកព្រលឹមហើយចេញពីផ្ទះមកជិះកង់។ (3) ផ្តោតសតិខ្លួនឯងជាមួយនិងបច្ចុប្បន្ន។ ងាកមើលទេសភាពសងខាងផ្លូវ សើចត្រលប់ទៅអ្នកតាមដងផ្លូវដែលសើចដាក់ខ្ញុំ ស្រែកសួស្តីត្រលប់ទៅក្មេងៗដែលស្រែកដាក់ ចង់ឈប់មួយភ្លែតឈប់បានហើយកំុខ្លាចមិនហ៊ានប្រាស្រ័យទាក់ទងជាមួយអ្នកដែលខ្ញុំជួបតាមផ្លូវ... (4) មិនចាំបាច់ត្រូវតែបង្ខំខ្លួនឯងអោយជិះលឿនរហូតទេ។ ល្បឿនមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ។ (5) មិនចាំបាច់ត្រូវតែជិះម្នាក់ឯងរហូតទេ។ បើមានឪកាសមានគ្នាដែលអាចជិះជុំគ្នាបានហើយបង្កើតឱ្យមានសន្ទនាល្អៗគួរតែទៅចូលរួមជិះជាមួយ។

នេះជាចំនុចចាប់ផ្តើមថ្មី...

I take cycling alone as a sport to explore new paths and new places as well as a way to learn about myself to reach the depths of mind, body, and spirit.

My relationship with cycling has not been very healthy. I set a big goal for myself. Almost in every second I cycled, I focused on how to reach that goal. I didn't do well to keep myself in the present. I did not enjoy the experience and the feeling I got from my surroundings at that moment in time, whether it was the scenery, whether it was the sound of birds chirping, whether it was the smiles of the children on side of the streets, the children shouting "hello" to me, or the breeze touching the body... I only thought about pushing myself to train as hard as I can, to go beyond my limit, to leave nothing behind, to be completely exhausted after each training ride, just so that I could become stronger and faster for the competition. I don't know why I really enjoy cycling or how I want to enjoy cycling.

To this day, I am looking to change all these thinking habits so that I can build a more healthy and lasting relationship with cycling. I'm trying to find out why I really enjoy cycling. What is it that cycling gives me that I would feel incomplete without it? How do I want to enjoy cycling? How does our relationship grow?

In order for me to be able to answer these questions, I think I can start to change some habits: (1) try go out cycling without a structured plan. Try to ride bicycle for the sake of cycling not training because my goal now is not to become stronger and faster or to go to the Olympics. (2) Listen to my feeling and body more. It's okay to return home halfway. It is ok to suddenly think of stopping and coming back home, even that was not the plan before l left home. What is really important here is that I woke up early in the morning and left home to ride my bicycle. (3) Try to be more in the present. Look at the scenery on both sides of the road. Observe the activities on the left and right. Smile back at the people on the street. Shout hello back to the children. Stop for a moment if I want to. Don't be afraid to communicate with those I meet on the road... (4) No need to force yourself to ride fast all the time. Speed is not everything. (5) It is not always necessary to ride alone. If there is an opportunity to ride together with friends which could lead to a good conversation and good time, go for it.

This is my new starting start.