គម្រោងផ្លូវរដ្ឋ ពាត់ចំដីប្រជាពលរដ្ឋ

ពេលដែលយើងទុនខ្សោយអ្នកក្តោបក្តាប់ព័ត៌មានបានហើយមានបុណ្សសក្តិអំណាចនិងរកឱកាសជិះជាន់យើង។

ខ្ញុំគិតថា "ទុនខ្សោយ" និង "ស្លូតត្រង់" គឺមិនដូចគ្នាទេ។ ភាគច្រើនគេតែងតែនិយាយថា "ពេលដែលយើងស្លូតពេក គេជិះជាន់យើងហើយ"។ ការលើកឡើងនេះវាហាក់ដូចជាបង្កប់នូវការយល់ច្រឡំ។ ខ្ញុំយល់ឃើញថា វាគួរតែពេលដែលយើង "ទុនខ្សោយ" នោះទេដែលយើងនឹងត្រូវបានគេជិះជាន់ ព្រោះថាពាក្យ "ទុនខ្សោយ" សម្តៅដល់ ភាពល្ងង់ខ្លៅ ភាពអវិជ្ចាមិនយល់ដឹងពីសង្គមឬច្បាប់ផ្សេងៗ អសមត្ថភាពក្នុងការក្តោបក្តាប់ព័ត៌មានផ្សេងៗ និងភាពក្រីក្រដោយសារមានសេដ្ឋកិច្ចផ្ទាល់ខ្លួនទាបដុនដាប។ ពេលនោះហើយ យើងមិនអាចមានប្រាជ្ញាឬព័ត៌មានគ្រប់គ្រាន់ក្នុងការគិតពិចារណា ចាប់ជំហរ ហើយប្រើហេតុផលដើម្បីចងខ្លួនទៅនិងច្បាប់យុត្តិធម៌បានទេ។

សម្រាប់ពាក្យ "ស្លូតត្រង់" វិញ យើងអាចជាមនុស្សស្លូតត្រង់ មិនប្រើសម្បីឆេវឆាវ មិនប្រើប្រាស់កម្លាំងបាយ មិនចង់បោកបញ្ឆោតជនណាម្នាក់ មិនចង់គេងប្រវ័ញអ្នកណា និងមិនចង់នាំទុក្ខដល់អ្នកដទៃ។ យើងចង់សូមតែសេចក្តីសុខ។ យើងប្រាថ្នាសូមត្រឹមតែមួយរួចខ្លួន។​ ប៉ុន្តែយើងត្រឹមត្រូវ យើងចេះដឹង យើងក្តោបក្តាប់ព័ត៌មានបានគ្រប់គ្រាន់សម្រាប់ត្រឹះរឺះពិចារណាមុនធ្វើការសម្រេចចិត្តអ្វីមួយ ដើម្បីធ្វើយ៉ាងណាកុំឱ្យអ្នកដ៏ទៃបោកប្រាស់គេងចំណេញពីលើយើងបាន។ យើងចង់ឱ្យអភ័យដល់គេ ក៏ព្រោះតែយើងចង់ជួបតែអ្នកដែលអោយអភ័យដល់យើង។

សរុបមកវិញ ខ្ញុំលើកទឹកចិត្តអ្នកដែលមានចរិតស្លូតត្រង់តែរឹងមាំ។ មនុស្សប្រភេទនេះស្លូតមិនចង់នាំទុក្ខដល់ដទៃ ប៉ុន្តែក៏មិនមែនជាមនុស្សដំឡូងមូលដែលឱ្យគេជិះជន់តាមតែក្បាលចិត្តបានដែរ។ ខ្ញុំមិនគិតថាយើងត្រូវតែកាចដាក់គ្នា ខ្លាំងដាក់គ្នា ស៊ីសាច់ហុតឈាមគ្នានោះទេ យើងព្យាយាមនិយាយ យើងព្យាយាមចរចារប្រកបដោយមេត្តា ប្រកបដោយហេតុផល ប្រកបដោយមូលដ្ឋានច្បាប់លាស់។ ហើយយើងត្រូវធ្វើឱ្យច្បាស់ថា អ្វីដែលយើងបានធ្វើ យើងបានធ្វើអស់ពីកម្លាំងកាយចិត្តអស់ហើយ អ្វីដែលនឹងកើតឡើងវានឹងកើតឡើង។ យើងសង្ឃឹមថារឿងល្អនឹងកើតមានឡើងដល់យើង។


You'll only receive email when they publish something new.

More from Panha Suon - សួន បញ្ញា
All posts